Serey is utilizing Blockchain technology

មន្ទីរបរិស្ថានខេត្តក្រចេះ ព្រមទាំងមន្ត្រីរាជការ

មន្ទីរបរិស្ថានខេត្តក្រចេះ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមប្រកាសបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់ លោក ផែង វណ្ណៈ តាមរយៈបណ្តាញសង្គមឈ្មោះ Pheng Vannak News កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលពុំមានមូលដ្ឋាន ភ័ស្តុតាង និងមានភាពមួលបង្កាច់ និងបង្អួចកិត្តិយសដល់សមត្ថកិច្ចរបស់មន្ទីរបរិស្ថានខេត្តក្រចេះ ក្នុងការអនុវត្តតួនាទីភារកិច្ច លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ មន្ទីរបរិស្ថានខេត្តក្រចេះ តែងតែផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរ មូលដ្ឋាន អង្គការសង្គមស៊ីវិល សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ៕




0.000 SRY$0.00
Laughing Doll

Comments