Serey is utilizing Blockchain technology

គ.ស.ម.ក. ដាក់ពាក្យបណ្តឹងទៅ UN ស្នើចាត់ការ


គ.ស.ម.ក. ដាក់ពាក្យបណ្តឹងទៅ UN ស្នើចាត់ការបន្ទាន់លើអំពើខុច្បាប់របស់យោធាថៃ!


ឯកឧត្តម Keo Remy គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់លោកស្រី Paula Gaviria Betancur អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេស ដោយទាមទារឱ្យមានចំណាត់ការជាបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុច្បាប់របស់យោធាថៃ ដែលបានវាយកម្ទេចផ្ទះសម្បែងប្រជាជនស៊ីវិលកម្ពុជា ន��តំបន់ឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់។


គ.ស.ម.ក. បញ្ជាក់ថា ការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រ ដើម្បីរារាំងការវិលត្រឡប់ដោយសុវត្ថិភាព និងស្ម័គ្រចិត្ត គឺជាការរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ប្រកាសព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយជាពីរភាសាខ្មែរ និងអង់គ្លេស ដើម្បីឲ្យសហគមន៍អន្តរជាតិទទួលដឹង និងចូលរួមការពារសិទ្ធិមនុស្សដោយតម្លាភាព និងយុត្តិធម៌។


រាយការណ៍ដោយ: Thou Sovan Daravuth 


#សិទ្ធិមនុស្ស #គសមក #UN #ជនភៀសសឹក #យុត្តិធម៌ #ការពារប្រជាពលរដ្ឋ #Cambodia #HumanRights

295.923 SRY$0.00
Laughing Doll

Comments