មន្ត្រីខេត្តតាកែវ ដែលកាន់តំណែងសំខាន់ៗមួយ
ចំនួន កំពុងតែបន្តបែកធ្លាយរឿងអាស្រូវជាបន្តបន្ទាប់
ករណីប្រធានសុរិយោដីនិងភូមិស្រុកត្រាំកក់ ខេត្តតាកែវ និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មខេត្តតាកែវ រួមទាំងមន្ត្រីសំខាន់ៗជាច្រើនក្នុងនោះមានទាំងលោក កៅ វគ្គសែល អភិបាលស្រុកសំរោង បានកសាងឯកសារក្លែងដើម្បីធ្វើប្លង់ដីរំលោភយកដីស្ទឹងស្លាគូ មិនទាន់មានការបកស្រាយជាសាធារណៈពីក្រសួងពាក់ព័ន្ធ។
ករណីថ្មីថ្មោងចៅហ្វាយស្រុកបាទី លោក ភួង ឈីម និងអតីតប្រធានសុរិយោដីនិងភូមិបាលស្រុកបាទី លោក ទូច សារុន និងលោក មុឹង វុធី អភិបាលរងខេត្តតាកែវ ថ្នាក់ជាតិកំពុងអង្កេតស្រាវជ្រាវពាក់ព័ន្ធបណ្ដឹងឃុបឃិតគ្នាប្រើប្រាស់អំណាចគំរាមកំហែងប្រជាពលរដ្ឋនិងយកដីដែលមានម្ចាស់កម្មសិទ្ធិឱ្យទៅបុគ្គលផ្សេង!! ប៉ុន្តែការអង្កេតស្រាវជ្រាវនៅមិនទាន់ដឹងលទ្ធផលថាយ៉ាងណាយ៉ាងណីនោះទេ! មហាជនស្នើឱ្យអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ ជួយបង្ហាញលទ្ធផលជាសាធារណៈ។
ឥឡូវទៀតពេលនេះកំពុងបែកធ្លាយរឿងលោក ផុក ដៀម មេឃុំត្រាំកក់ ជំរិតទារលុយពីបងប្អូនប្រជាពលរដ្ឋ រាប់រយដុល្លារ ជាថ្នូរក្នុងការដោះដូរសំណើផ្សេងៗក្នុងមូលដ្ឋាន។
យ៉ាងណាខ្ញុំក៏សូមសរសើរលោកពូ អ៊ូច ភា អតីតអភិបាលខេត្តតាកែវ ដែលកន្លងមកគាត់អប់រំមន្ត្រីក្រោមឱវាទរបស់ខ្លួនមិនបានល្អ ឥឡូវលោក អ៊ូច ភា បានទៅនៅសម្ងំកន្លែងសោយសុខស្រណុកក្នុងវ័យសល់លុយ។
ករណីធ្វើប្លង់រឹងខុសច្បាប់ នៅស្រុកត្រាំកក់ និងករណីនៅស្រុកបាទី ប្រជាពលរដ្ឋស្នើឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតជាបន្ទាន់ និងបង្ហាញលទ្ធផលជាសាធារណៈ៕



Comments