តើបុគ្គលរូបណានៅពីក្រោយខ្នងជនស៊ីវិល ដែល
ធ្វើការប្រមូលលុយពីអាជីវករ ជាថ្នូរក្នុងការដោះដូរយកដីចំណីផ្លូវសាធារណៈធ្វើអាជីវកម្មខុសច្បាប់
ករណីនេះប្រជាពលរដ្ឋស្នើសុំឱ្យថ្នាក់ដឹកនាំធ្វើការសួរនាំឱ្យបានស៊ីជម្រៅបំផុតទៅកាន់ ចៅសង្កាត់នៃរដ្ឋបាលចោមចៅ១ លោក កង វង ក្នុងនាមមន្ត្រីមូលដ្ឋាន លោក កង វង ចៅសង្កាត់ចោមចៅរូបនេះគឺមានភាគរយខ្ពស់ក្នុងការចូលរួមពាក់ព័ន្ធទៅនឹងការប្រព្រឹត្តិអំពើមួយនេះ។
មហាជនលើកឡើងថា៖ «លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ សូមកុំបន្តនៅស្ងៀមដូចគល់ឈើអី គួរតែចាត់វិធានការជាបន្ទាន់ ដោយបើកការស៊ើបអង្កេតស្រាវជ្រាវរកមុខជនស៊ីវិលនិងស្វែងរកបុគ្គលអ្នកនៅពីក្រោយខ្នងក្នុងការប្រមូលលុយពីអាជីវករទាំងអស់នោះ៕
សូមបញ្ជាក់ឱ្យដឹងថា៖ ដីចំណីផ្លូវសាធារណៈជាប់បណ្តោយរបងរោងចក្រអគ្គិសនីដីថ្មី រហូតដល់មុខរោងចក្រ C4E ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានជនស៊ីវិលមួយក្រុមយកជួលទៅឱ្យអាជីវករធ្វើអាជីវកម្មដោយខុសច្បាប់ ខណៈមន្ត្រីអាជ្ញាធរមូលដ្ឋានឆ្លើយថាមិនពាក់ព័ន្ធ។
ប្រជាពលរដ្ឋក៏បានស្នើឱ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចាត់វិធានការរំដោះយកដីចំណីផ្លូវសាធារណៈទាំងអស់នោះមកធ្វើជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋវិញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ៕



Comments